ដើម្បីធ្វើការឆ្លើយតប នឹងសម័យសាកលភាវូបនីយកម្ម នៃពិភពលោក ដែលមានការរីកចម្រើនខ្លាំងនេះ ដែលជាហេតុនាំឲ្យពិភពលោកមាននូវការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្លាំងឡើងៗ និងដើម្បីជាការឆ្លើយ តបទៅនឹងតម្រូវការស្វែងរកចង់ចេះចង់ដឹងគ្មានដែនកំនត់របស់សមាជិក-សមាជិកាគណៈមេធាវី សាធារណជន និស្សិត និង បណ្តាអ្នកស្រាវជ្រាវឯកសារនានា ដែលចេះតែមានកំនើនឥតឈប់ឈរ និង ដើម្បីផ្ដល់ឲ្យនូវភាពរហ័ស សុក្រឹត្យ និងងាយស្រួលផងដែរ ។
លើសពីនេះដើម្បីចូលរួមចំណែកក្នុងការធ្វើកំណែទំរង់ប្រព័ន្ធយុត្តិធម៌ និង តុលាការដូចដែលរដ្ឋាភិបាលកំពុងអនុវត្ត និង ដើម្បីជួយសម្រួលដល់ការងារប្រចាំថ្ងៃរបស់ស្ថាប័ននីតិប្រតិបត្តិ ស្ថាប័នតុលាការ ក្រុមហ៊ុនឯកជន អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និស្សិតគ្រប់មហាវិទ្យាល័យ និង ពិសេសសមាជិក-សមាជិការបស់ខ្ញុំ ដែលបានផ្តល់ទំនុកទុកចិត្តលើខ្ញុំ ក៏ដូចជាបានផ្តល់ ឱកាសឲ្យខ្ញុំដើម្បីរៀបចំដឹកនាំគណៈមេធាវីឲ្យកាន់តែប្រសើរឡើង។
ចុចទីនេះ ដើម្បីទាញយក

0 មតិចូលរួម:
Post a Comment