Friday, April 25, 2014

DhammaCakkappavattana Sutra (India Version) DhammaCakkappavattana Sutra (India Version)


ធម្មចក្កប្បវត្តនសូត្រ  ​​​ប្រែថា  

សូត្រនៃការបង្វិលកងរទេះនៃព្រះធម៌ឱ្យដំណើរទៅ      
ព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែង នាកន្លែងព្រៃឥសិបតនមិគទាយវ័ន   
បច្ចុប្បន្នហៅថា សារនាថ  ក្រុងពារាណសី  ប្រទេសឥណ្ឌា  
ក្នុងថ្ងៃ 15 កើត  ខែអាសាឍ ឬអាសាឡ្ហៈ  ជាបឋមទេសនារបស់ព្រះសម្មាសម្ពុទ្ធ  ជាសក្ខីភាពនៃការត្រាស់ដឹងនូវអនុត្តរាភិសម្ពោធិញ្ញាណ  
ដល់ពួកបញ្ចវគ្គិយភិក្ខុ ។

ឥទំ   ខោ   បន  ភិក្ខវេ     ម្នាលភិក្ខុទាំងឡាយ  ក៏នេះឯង
ទុក្ខំ   អរិយសច្ចំ   ជាទុក្ខយ៉ាងពិតប្រាកដ   (ជាទុក្ខយ៉ាងពិតដ៏ប្រសើរគឺ
ជាតិបិ   ទុក្ខា  ការកើត(នៃខន្ធ ៥) ក៏ជាហេតុនាំមកនូវទុក្ខ
ជរាបិ     ទុក្ខា  ការចាស់គ្រាំគ្រា(នៃខន្ធ៥)  ក៏ជាហេតុនាំមកនូវទុក្ខ
ព្យាធិបិ  ទុក្ខា  ការឈឺដម្កាត់  ក៏ជាហេតុនាំមកនូវទុក្ខ
មរណម្បិ  ទុក្ខំ ការស្លាប់(ការបែកធ្លាយនៃខន្ធ៥) ក៏ជាហេតុនាំមកនូវទុក្ខ
អប្បិយេហិ   សម្បយោគោ  ទុក្ខោ   ការបានប្រសព្វឃើញដោយវត្ថុ
(ទាំងមានជីវិតនិងគ្មានជីវិត)ដែលមិនជាទីស្រឡាញ់ពេញចិត្ត
ទាំងឡាយ  ក៏ជាហេតុនាំមកនូវទុក្ខ
បិយេហិ  វិប្បយោគោ   ទុក្ខោ   ការព្រាត់ប្រាសចាកវត្ថុ(ទាំងមានជីវិតនិងគ្មានជីវិត)ដែលជាទីស្រឡាញ់ពេញចិត្តទាំងឡាយ ក៏ជាហេតុនាំមកនូវទុក្ខ
យម្បិច្ឆំ   ន  លភតិ   តម្បិ  ទុក្ខំ   កាលបើសេចក្ដីប្រាថ្នាចង់បាននូវវត្ថុ
(ទាំងមានជីវិតនិងគ្មានជីវិត)ណាមួយហើយ រមែងមិនបាននូវវត្ថុនោះ 
ក៏ជាហេតុនាំមកនូវទុក្ខ
សង្ខិតេ្តន     បញ្ចុបាទានក្ខន្ធា   ទុក្ខា  ដោយសង្ខេបហើយ 
(ដោយបំប្រួញហើយ)ឧបាទានខន្ធ ៥ ក៏ជាហេតុនាំមកនូវទុក្ខ  

0 មតិចូលរួម:

Post a Comment