Friday, April 25, 2014



អនិច្ចំប្រែថាមិនទៀង មិនដែលលំអៀងទៅខាងណា

ទោះបីមនុស្សឬទេវតា ខំគេចយ៉ាងណាក៏មានទុក្ខ ។

ទុក្ខនោះទុក្ខខ្លាំងក្នុងកាយា ទុក្ខគ្រប់អាត្មាមិនរសាយ

លុះត្រាតែអស់ក្ដីខ្វល់ខ្វាយ មានចិត្តរីករាយក្នុងព្រះធម៍។



អនត្តាច្បាស់ជាមិនស្រែករក ព្រោះអស់ជម្រកជ្រកក្នុងកាយ

អនិច្ចំទុក្ខំអនត្តាអើយ គ្មានឱកាសឡើយក្នុងកាយនេះ៕

(សុ.សុថាវរមេធី)


ភាពពិបាកសាងបុគ្គល       សេចក្ដីសប្បាយបំផ្លាញមនុស្ស 

លុយកាក់ជាវត្ថុកណ្ដាល    នរណាដើរចូលទៅរក ក៏ក្លាយជារបស់អ្នក នោះ  

លុយកាក់ពុំបានរៀបចំទុកឲ្យជាសម្បត្តិរបស់អ្នកមានទេ តែ 

លុយជាសម្បត្តិរបស់មនុស្សទួរទាំងពិភពលោក  នរណារឯងខ្លាំង 

អ្នកនោះក៏រកបានច្រើន អ្នកណា មិនសូវរឯងក៏រកបានតិច 

អ្នកមិនរកក៏គឹមិនបាន  បន្តាប់មកត្រូវចេះផ្លាសផ្តូរលុយឲ្យក្លាយទៅជា បុណ្យ  

ផ្លាសដើមទុនឲ្យក្លាយជាធម៍ ផ្តួរខ្លួនឯងដែលជាមនុស្សធម្មតាម្នាក់ 

ឲ្យក្លាយជាមហាសេដ្ឋី 

ដែលមានបេះដូងពោរពេញទៅដោយគុណធម៍របស់មនុស្សដ៏ល្អថ្លៃថ្នូរឧត្តមខ្ពស់ 

មានហើយឲ្យទាន បានហើយបែងចែក  

នេះជាចំណុចដែលយើងគ្រប់គ្នាត្រូវយល់ដឹង!!!


រទេះអត់ខ្លាញ់រមែងលឺសូរ រីឯមនុស្សគ្មានការតស៊ួ រមែងរអ៊ួរទំ

ទោះកើតក្នុងត្រកូលដ៏តូចតាច តែក៏មិនខ្លាចនឹងរៀនឲ្យខ្ពង់ខ្ពស់


មនោបុព្វង្គមា ធម្មា     មនោសេដ្ធា មនោមយា មនសា ចេ បទុដ្ធេន    ភាសតិ  វា   ករោតិ  វា តតោ នំ  ទុក្ខមន្វេតិ    ចក្កំវ   វហតោ   បទំ ។


 លោកធម៍ទាំងឡាយមានចិត្តជាធំ            រួមប្រមូលផ្ដុំឧត្តមលើចិត្ត ចង់សើចឬយំអន់ឬប្រណីត                    សម្រេចដោយចិត្តជាអ្នកកំណត់។
­ជនណាមានចិត្តទោស:កើតហើយ           ឥតធ្វើល្អឡើយអាក្រក់ប្រាកដ ទោះនិយាយស្ដីចង្រៃជួរចត់                    ទាំងកាយទាំងមាត់អត់មានកុសល។ ­ព្រោះតែអំពើអាក្រក់នោះឯង                   ក្ដីទុក្ខរមែងដេញតាមបុគ្គល ដូចកង់រទេះតែងតែវិលវល់                      តាមគោមង្គលដែលអូសដូច្នេះ។ ­ដានគោទៅណាដានកង់ទៅហ្នឹង             គួរតែយល់ដឹងកុំធ្វេសប្រហែស គួរតែសិក្សាធម៍អាថ៍ឲ្យចេះ                      កុំឲ្យចិត្តនេះនាំទៅអវចី៕



សីលមេវិធ  សិក្ខេថ         អស្មឹ លោកេ សុសិក្ខិតំ សីលំ ហិ សព្វសម្បត្តឹ      

ឧបនសមេតិ សេវិតំ ។ បុគ្គលគប្បីសិក្សានូវសីល 

ឲ្យជាសីលដែលខ្លួនសិក្សាល្អហើយក្នុងលោកនេះ    ព្រោះថា សីលដែលបុគ្គល 

សេពហើយរមែងបង្អោនមកនូវសម្បត្តិទាំងពួង ។ សុ.សុថាវរមេធី

ធម្មតា

អាកាសលំហទីចរបក្សី              រុក្ខាព្រឹក្សព្រៃទីចរម្រឹគា
សាគរទីចរមច្ឆានានា                សង្ខារលីលានៃភពមិនទៀង។


ល្អាងភ្នុំជុំសព្វឥតស្ងប់ព្រះពាយ               សមុទ្រទាំងឡាយឥតស្ងប់រលក 

មេឃមិនស្រឡះឥតខ្វះពពក                  មាសសុទ្ធមិនយកទៅរកដុំថ្ម ។
សាបពួជមិនដុះបន្ទោសតែគ្រាប់             ជាងផ្សារមិនជាប់បន្ទោសសំណ 

ស្រមោចរោមនំទៅបន្ទោសស្ករ               ដេកផ្អៀងថ្លោះកទៅបន្ទោសខ្នើយ។ 

បើចិត្តក្រោធខឹងនឹងបុគ្គលណា               មិនត្រូវប្រហារព្យាបាទគេឡើយ 

គឺត្រូវសំលាប់ក្ដី្កក្រោធនោះហើយ           សន្ដានបានស្បើយល្ហើយដេកជាសុខ។ 

អ្នកឈ្នះរមែងមានពៀរវេរា                     អ្នកចាញ់គ្រាំគ្រារមែងរងទុក 

អ្នកឥតក្រោធខឹងរមែងបានសុខ              ចិត្តស្រួលស្រណុកព្រោះឥតសត្រួវ។

ពៀរពុំដែលស្ងប់ដោយការចងពៀរ         អ្នកបៀតបៀនគ្នារមែងអាស្រូវ 

អ្នកមានមេត្តាចិត្តឥតឃោរឃៅ               ពិតដើរចំផ្លូវព្រះអរិយ: ៕

0 មតិចូលរួម:

Post a Comment