Tuesday, March 4, 2014

អប្បមាទោ

អប្បមាទោ  អមតំបទំ  បមាទោ  មច្ចុនោបទំ

អប្បត្តាន  មីយន្តិ  យេបមត្តា  យថា​  មតា ។

សេចក្ដីមិនប្រមាទជាផ្លូវនៃសេក្ដីមិនស្លាប់ 

ជនទាំងឡាយដែលមិនប្រមាទហើយ

ឈ្មោះថាមិនស្លាប់ ជនទាំងឡាយដែលប្រមាទហើយ 

ទុកជាមនុស្សស្លាប់ទៅហើយ ។

ឯតំ វិសេសតោ ញត្វា អប្បមាទម្ហិ បណ្ឌិតា

អប្បមាទេ បមោទន្តិ អរិយានំ តោចរេ រតា

ពួកបណ្ឌិតបានជ្រាបនូវដំណើរនេះដោយប្លែកគ្នា (ទើបឋិតនៅ )

ក្នុងសេចក្ដីមិនប្រមាទ រីករាយក្នុងសេចក្ដីមិនប្រមាទ 

បណ្ដិតទាំងនោះ

ជាអ្នកត្រេកអរក្នុងធម៏ជាគោចរ  ៕

  គ្មានអ្នកដទៃណាដឹងច្បាស់ជាងខ្លួនអ្នក អ្វីគ្រប់យ៉ាងស្ថិតនៅលើខ្លួនអ្នក....

ត្រូវជឿជាក់ថា អ្នកនឹងធ្វើបាន ហើយនឹងធ្វើបានជាដាច់ខាត ៕

អប្បមាទរតោ ភិក្ខុ បមាទេ ភយទស្សិវា

សំយោជនំ អណុំ ថុលំ ឌហំ អត្តីវ តច្ឆតិ

ភិក្ខុអ្នកត្រេកអរក្នុងសេចក្ដីមិនប្រមាទ 

ឬឃើញភ័យក្នុងសេចក្ដីប្រមាទ

តែងដុតចោលសំយោជនៈ ទាំងតូចទាំងធំ ដូចភ្លើងឆេះ 

(រាល់នូវកំទេចទាំងតូចទាំងធំ )ដូច្នោះឯង ។

0 មតិចូលរួម:

Post a Comment