Thursday, February 13, 2014

គំនិតរ៉ូម៉េនតិចទាំង៧ ក្នុងឪកាសបុណ្យ នៃសេចក្កីស្រលាញ់ ចំពោះគូស្នេហ៍អ្នក

ថ្ងៃ១៤កុម្ភះ ជិតមកដល់ហើយ តើអ្នកមានអ្វីភ្ញាក់ផ្អើល ដល់មនុស្សដែលអ្នកស្រលាញ់ដូចជាគ្រួសារ មិត្តភក្តិ រឺក៏គូស្នេហ៍ ទោះជាថ្ងៃបុណ្យ សេចក្កីស្រលាញ់ ជាបុណ្យរបស់បណ្តា ជនជាតិប៉ែកខាងអ៊ឺរ៉ុបក៏ដោយ ប៉ុន្តែអ្នកក៏អាចបង្កើត កម្មវិធីនេះដល់មនុស្សដែលគិតថា មានតម្លៃសំរាប់អ្នកបានដែរ។ ខាងក្រោមនេះ ជាគំនិតខ្លះៗដែលអ្នកអាច ធ្វើចំពោះគូស្នេហ៍អ្នកបាន អោយកាន់តែមានភាពរ៉ូម៉េនទិកថែមទៀត ក្នុងថ្ងៃនោះ៖

 ១) អាហារពេលព្រឹកនៅលើគ្រែ៖ ចាប់ផ្កើមថ្ងៃរ៉ូមេនទិក សំរាប់អ្នក គឺបរិភោគអាហារនៅលើគ្រែគេង។ វាជាចំនុចមួយដែលគួរតែធ្វើ ច្រើនដង ក្នុងមួយឆ្នាំ។ ជាពិសេសនោះគួរ តែរៀបចំជាផ្លែឈើស្រស់ៗ និងនំ ជាមួយនឹងផ្កាមួយទងផង។

២) សរសេរពាក្យស្រលាញ់ លើក្រដាសតូចៗ៖ អ្នកអាចសរសេរពាក្យថា ស្រលាញ់លើក្រដាសតូចៗ ដែលមានជាមួយកាដូមួយផង ហើយកាដូនោះ គឺជាអាល់ប៊ុមរូបថតអ្នក ជាមួយនាង រឺក៏គាត់។ វាធ្វើអោយគូស្នេហ៍អ្នក ភ្ញាក់ផ្អើលបាន ចំពោះកាដូបែបនេះ ។

៣)  ផ្កាកុលាប៖ ផ្កាកុលាបក្រហម ពិតជារ៉ូម៉េនទិកចំពោះថ្ងៃ នៃសេចក្កីស្រលាញ់ណាស់។ តើគូស្នេហ៍អ្នកមាន អារម្មណ៍យ៉ាងណា នៅពេលទទួល ផ្កាក្រហមបែបនេះ ពីមនុស្សដែលអ្នកស្រលាញ់?
៤) ច្រៀងចម្រៀង៖ បង្កើតចម្រៀងស្នេហារបស់អ្នក បន្ទាប់មកអ្នកចាក់ក្នុងCD អោយគូស្នេហ៍អ្នក ស្តាប់ម្តងហើយម្តងទៀត។ ប៉ុន្តែប្រសិនបើអ្នក ច្រៀងដោយខ្លួនឯង កាន់តែធ្វើអោយនាង រឺក៏គាត់ រំភើបទៅតាម សំលេងចម្រៀងរបស់អ្នក។

៥) ទៀនបំភ្លឺជាមួយអាហារពេលល្ងាច៖ ទៀនបំភ្លឺជាមួយអាហារ ពេលល្ងាចពិតជារ៉ូម៉េនទិក ខ្លាំងបំផុត វាមើលទៅដូចជាធម្មតា ប៉ុន្តែវា បានបង្កើត ការចងចាំមួយដែលផ្អែមល្ហែមចំពោះអ្នក និងគូស្នេហ៍។

៦)ក្លិនផ្កាឡាវេនដឺ( Lavender) ក្នុងបន្ទប់ទឹក៖ អ្នកអាចដាក់ទៀនមួយចំនួន និងរៀបចំក្លិនផ្កាឡាវេនដឺ ក្នុងបន្ទប់ទឹក។ នៅពេលគូស្នេហ៍អ្នក ដើរចូលទៅ នឹងមានអារម្មណ៍ស្រស់ថ្លា និងអាចបំបាច់ភាពធុញធប់បាន។

៧) បង្ហាញស្នាមថើប៖ ស្នាមថើបក៏ជា ចំនុចមួយ ដែលរ៉ូមេនទិកដែរ ក្នុងឪកាសថ្ងៃបុណ្យ នៃសេចក្កីស្រលាញ់។ បង្ហាញស្នាមថើបដល់ គូស្នេហ៍អ្នក និងពាក្យផ្អែមល្ហែមដល់នាង រឺក៏គាត់។
នេះគឺជាគំនិតដ៏រ៉ូមេនតិចទាំង៧ ដែលអ្នកគួរតែធ្វើចំពោះគូស្នេហ៍អ្នក អោយមានការរំភើប ក្នុងថ្ងៃបុណ្យនៃសេចក្កីស្រលាញ់។

0 មតិចូលរួម:

Post a Comment