Tuesday, March 4, 2014

ព្រះធម៏អប់រំចិត្ត

        អត្តា នញ្ញេ បិយំ ជញ្ញា រក្ខេយ្យ នំ សុរក្ខិតំ
    
តិណ្ណំ អញ្ញតរំ យាមំ បដិជត្តេយ្យ បណ្ឌិតោ

បើបណ្ឌិតដឹងខ្លូនថា ខ្លួនជាទីស្រឡាញ់ គួររក្សាខ្លួននោះ

ឲ្យល្អ គួរស្ងួនគ្រងខ្លួនទុកក្នុងវយ័ទាំងបីវយ័ណាមួយ ។

អត្តានមេវ បឋមំ បតិរូបេ និវេសយេ

អថញ្ញមនុស្សាសេយ្យ ន កិលិស្សេយ្យ  បណ្ឌិតោ
          
   បណ្ឌិតគួរដម្កល់ខ្លួនទុកក្នុងគុណដ៏សមគួរជាមុនសិន ហើយសឹមប្រៀនប្រដៅ

អ្នកដទៃជាខាងក្រោយ(ធ្វើយ៉ាងនេះ)នឹងមិនលំបាកឡើយ។

អត្តានំ ចេ តថា កយិរា  យថាញ្ញំនុសាសតិ

សុទន្តោ វត ទមេថ អត្តា ហិកិរទុទ្ទមោ

បុគ្គលប្រៀនប្រដៅអ្នកដទៃយ៉ាងណា ត្រូវធ្វើខ្លួនអោយបានយ៉ាងនោះដែរ 

អ្នកដែលទូន្មានខ្លនល្អហើយ ទើបគួរទូន្មានអ្នកដទៃបានព្រោះថា 

ខ្លួនកម្រទូន្មានបានពេកណាស់។

អត្តា ហិ អត្តនោ នាថោ កោ ហិ នាថោ បរោ សិយា

អត្តា ហិ សុទន្តេន នថំ លភតិ ទុល្លភំ

ខ្លួនចាទីពឹងរបស់ខ្លួន អ្នកដទៃជាទីពឹងដូចម្ដេចបានព្រោះបុគ្គលអ្នកមាន

ខ្លួនហ្វឹកហ្វឹនល្អហើយ​រមែងបាននូវទីពឹងដែលគេរកបានដោយកម្រ។

អត្តនា ហិកតំ បាបំ អត្តជំ អត្តសម្ភវំ

អភិមត្ថតិ ទម្មេធំ វជិរំ​ វម្ហយំ មណិ

បាបកើតអំពីខ្លួន មានខ្លួនជាដេនកើតដែលខ្លួនធ្វើហើយ 

តែងញាំញីមនុស្សឥតប្រថ្នាដូចពេជ្យសម្រាប់កាត់

កែវមណីដែលកើតមានអំពីថ្មដូច្នោះឯង ។

យស្ស អច្ចន្តទុស្សីល្យំ មាលុរា សាលមិវោត្ថតំ

ករោតិ​ សោ តថត្តានំ យថានំ ឥច្ឆតី ទិសោ

ភាពជាអ្នកទ្រស្ដសីលហួសហេតត គ្របសង្កត់ (នូវអត្តភាព) 

របស់បុគ្គលណាដូចវល៌្វដែលរួបរឹត 


ដើមឈើបុគ្គលនោះឈ្មោះថាធ្វើខ្លួនឯងឲ្យវិនាស

ដូចជាចោរអ្នកប្រថ្នា ធ្វើបុគ្គលនោះ ឲ្យវិនាសដូច្នោះ ។

0 មតិចូលរួម:

Post a Comment